ភាសា:

017 98 98 25 / 086 553 999

info@coffeestationb2b.com

ជីវប្រវត្តិ

ស្ថានីយ៏កាហ្វេ

ខែ មករា ឆ្នាំ 2015​ លោក ហៃ ពន្លក បានចាប់ផ្តើមស្រឡាញ់នូវក្នុងវិស័យកាហ្វេហើយបានធ្វើការសិក្សាស្រាវជ្រាវជាច្រើនទាក់ទងនិងគ្រាប់កាហ្វេតាមរយះបណ្តាយ អិុធឺណេត និង ឯកសារមួយចំនួនហើយក៏ទទួលបានការនែនាំពីមិត្តភ័ក្រ្តជនជាតិបរទេសដែលធ្លាប់មានអាជីពជាអ្នកឆុងកាហ្វេនៅអាមេរិក​និងកូរ៉េ។ មកដល់ខែឧសភា ឆ្នាំ2015​ គាត់បានចាប់ផ្តើមបើកហាងកាហ្វេរទះមួយ ឈ្មោះ Lover Coffee នៅចំកណ្តាលក្រុងភ្នំពេញក្រោយសាលាវិទ្យាល័យសីុសុវត្ថិ។​ Lover Coffee ជាកន្លែង ដែលពោពេញដោយអនុស្សាវរីយ៏និងការចងចាំនូវរឿងល្អៗជាច្រើនក្នុងឆាកជីវិតគាត់ក៏ដូចជាភ្ញៀវទេសចរណ៏ជាច្រើននាក់ដូចជា ជនជាតិ អាល់លឺម៉ង់,​ អង់គ្លេស,​ ទួគី, ជប៉ុន, បារាំង,​ កូរ៉េ ជាដើម......ប៉ុន្តែជាអកុសល Lover Coffee បើកបានតែមួយឆ្នាំកន្លះប៉ុនោះដោយសារកត្តាផ្សេងៗជាច្រើន ប៉ុន្តែបើទោះជាយ៉ាងណាក៏ លោកមិន ដែលបោះបង់នូវក្តីស្រមៃរបស់គាត់ទេ​ ហើយគាត់តែងតែបា្រប់ខ្លួនឯងថានិងបង្កើតវាម្តងទៀត។

មួយរយះពេលនោះ គាត់បានសិក្សាជាច្រើនទាក់ទងនិងគ្រាប់កាហ្វេរហូតដល់ខែវិច្ឆការ ឆ្នាំ 2016 គាត់បានបន្តក្តៃស្រមៃរបស់គាត់ ដោយបង្កើត ហាងមួយ ឈ្មោះ ស្ថានីយ៏កាហ្វេ គោលដៅជួយដល់ម្ចាស់អាជីវកម្មបង្កើតរសជាតិប្រចាំហាងខ្លួនឯងនិងលើកស្ទួយកិត្តិនាមជាតិ។

ដោយសេចក្តីគោរព,

នាយកស្ថានីយ៏កាហ្វេ