ស្ថានីយ៏កាហ្វេ
ស្ថានីយ៏កាហ្វេ ត្រូវបានបង្កើតឡើងនៅក្នុងខែ វិច្ឆការ ឆ្នាំ 2016 ដោយចូលរួមសហប្រតិបិត្តការណ៏ជាមួយដៃគូផ្គត់ផ្គង់កាហ្វេនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន នេះហាងយើង ខ្ញំុបាននាំចូលកាហ្វេប្រណិតទាំងប្រាំ ដូចជា ៖ ប្រេសីុល, ខូឡំបៀ, អេចូពៀ, ខូស្តារីកា ហេីយនិង ខេនយ៉ា ក្រៅពីនេះយេីងក៏មាន កាហ្វេអាសីុ ដូចជា៖ អារ៉ាបីការ ឡាវ ហេីយនិងកាហ្វេមណ្ឌលគីរីផងដែរ។
ក្រៅពីគ្រាប់កាហ្វេ ហាងយើងខ្ញំុក៏មាននាំចូលសំភារះកាហ្វេផ្សេងៗព្រមទាំងម៉ាសីុនឆុងកាហ្វេទំនើបៗផងដែរមកពីប្រទេសអីុតាលីសំរាប់ម្ចាស់ហាងកាហ្វេទាំងអស់ដែល ចង់អោយហាងរបស់ខ្លួនមានភាពទាក់ទាញ។ ហាងយើងខ្ញំុមាននូវម៉ាសីុ លីង ស្តង់ដារបរទេសដែលអាចលីងអោយកាហ្វេមានរស់ជាតិឆ្ងុយឆ្ងាញ់ដែលលោកនាក់មិន ធ្លាប់ជួបពីមុនមក ហើយស្ថានីយ៏កាហ្វេនិងជួយអតិថិជនបង្កើតនៅ ប្រេនខ្លួនឯងដោយមិនចាំបាច់យកប្រេនរបស់គេមកនោះទេ ព្រោះថាកាបង្កើត ប្រេនខ្លួនឯងគឺជាមុខ មាត់របស់ប្រទេសយើង។
ស្ថានីយ៍កាហ្វេ ជាហាងដំបូងទីមួយដែលនាំចូលគ្រាប់កាហ្វេឆៅពីសហរដ្ឋអាមេរិកដោយផ្ទាល់ហើយមានលទ្ធភាពនាំចូលគ្រាប់កាហ្វេឆៅទូទាំងពិភពលោកនូវគ្រាប់កាហ្វេ ល្អៗរាប់តោនដើម្បីបំពេញតំរូវការអតិថិជន។
គោលដៅអនាគត ស្ថានីយ៏កាហ្វេនិងក្លាយជារោងចក្រកាហ្វេដែលវិនិយោគដាំកាហ្វេគ្រប់ប្រភេទលើពិភពលោកហើយនឹងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៏ដ៏ធំមួយក្នុង ព្រះរាជាណាចក្រកម្ពុជា។